លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានជួបប្រជុំលើកទី១ ជាមួយតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងអង្គការ GIZ Cambodia ដើម្បីពិភាក្សាក្នុងការចាប់ផ្តើមអនុវត្តគម្រោង “European Union Global Access and Trade Expertise – EU GATE” ដែលជាជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានជួបប្រជុំលើកទី១ ជាមួយតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងអង្គការ GIZ Cambodia ដើម្បីពិភាក្សាក្នុងការចាប់ផ្តើមអនុវត្តគម្រោង “European Union Global Access and Trade Expertise – EU GATE” ដែលជាជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់។

ក្នុងនៅកិច្ចប្រជុំនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងបានលើកពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងការអនុវត្តគម្រោងថ្មីនេះ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោង EU GATE នេះ នឹងបន្តជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព តាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម ការកសាងស្ថាប័ន ការពង្រឹងសមត្ថភាពពាណិជ្ជកម្មរបស់វិស័យឯកជន និងការកែលម្អបរិយាកាសធុរកិច្ចជាដើម។

ជាការឆ្លើយតប លោក Koen Everaert អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងតំណាងស្ថានទូតអាល្លឺម៉ង់នៅកម្ពុជា បានបញ្ជាក់ពីជំហរក្នុងការគាំទ្រក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា លើសកម្មភាពរបស់គម្រោង EU GATE នេះ ដែលមានសមាសភាព ៥ សំខាន់ៗ រួមមាន ៖ ការគាំទ្រលើការធ្វើគោលនយោបាយពាណិជ្ជកម្ម, កិច្ចសម្រួលពាណិជ្ជកម្ម, ការគ្រប់គ្រងហានិភ័យ, ពាណិជ្ជកម្មឌីជីថល និងការបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យម

---

(Phnom Penh): On the morning of Wednesday, 31 July 2024, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of Commerce, along with high-level officials of the Ministry of Commerce, met with representatives from the European Union Delegation to Cambodia, the Embassy of the Federal Republic of Germany in Cambodia, and GIZ Cambodia for the “Kick-Off Meeting of the European Union Global Access and Trade Expertise (EU GATE) Project Implementation,” funded by the European Union and the Federal Ministry for Economic Cooperation and Development of Germany.

During the meeting, Her Excellency, the Secretary of State, expressed her gratitude and appreciation to the European Union and the Federal Government of Germany for their contributions to the development of Cambodia’s inclusive and progressive trade. She also affirmed the Ministry of Commerce’s prompt support for close collaboration in implementing this new project.

Her Excellency emphasized that the cooperation and implementation of the EU GATE project will contribute to fostering trade and sustainable economic development by promoting trade competitiveness, building institutional capacity, strengthening the capacity of private sectors, and helping to create an enabling business environment.

In response, Mr. Koen Everaert, Deputy Head of Cooperation of the EU Delegation in Cambodia, and a representative of the German Embassy reaffirmed the unwavering support of the European Union and the Federal Government of Germany for the Ministry of Commerce and relevant ministries and government agencies involved in project activities, including trade policy, trade facilitation, risk management, digital trade, and SME trade competitiveness.

https://s2.moc.gov.kh/mocspace/mocspace_1722582615187.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615251.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615308.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615279.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615273.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615342.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615377.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615276.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615311.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615304.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615372.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582615369.jpg