ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Sara Minkara ទីប្រឹក្សាពិសេស របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិកស្តីពីសិទ្ធិជនពិការអន្តរជាតិ (SAIDR) និងសហការី រួមជាមួយមន្ត្រីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីការលើកកម្ពស់សិទ្ធិបុគ្គលដែលមានពិការភាព និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ពួកគាត់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Sara Minkara ទីប្រឹក្សាពិសេស របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិកស្តីពីសិទ្ធិជនពិការអន្តរជាតិ (SAIDR) និងសហការី រួមជាមួយមន្ត្រីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីការលើកកម្ពស់សិទ្ធិបុគ្គលដែលមានពិការភាព និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ពួកគាត់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនានេះ ក៏ដូចជាសារៈសំខាន់នៃការផ្តល់ឱកាសសម្រាប់ការចូលរួមក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មពីសមាជិកទាំងអស់នៃសង្គម ជាពិសេសបុគ្គលដែលមានពិការភាព។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា កម្ពុជាជាសមាជិករបស់អាស៊ាន និងជាស្មារតីរួមអាស៊ាន បានកំណត់ឱ្យរដ្ឋសមាជិកខិតខំគិតគូរដល់បុគ្គលដែលមានពិការភាពណាមួយ ដើម្បីឱ្យពួកគាត់អាចចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងធានាឱ្យបានថា សង្គមឌីជីថលនេះនឹងមិនអភិវឌ្ឍទៅចោលពួកគាត់ឡើយ។

ជាលទ្ធផលកិច្ចប្រជុំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសបានពិភាក្សាលើការបញ្រ្ជាបប្រធានបទពាក់ព័ន្ធនឹងជនមានពិការភាព ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាAI និងកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល(DEFA) ក្រោមក្របខ័ណ្ឌអាស៊ាន។

---

(Phnom Penh): On the afternoon of Friday, August 2, 2024, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of Commerce, received a courtesy call from Ms. Sara Minkara, Special Advisor of the U.S. State Department on International Disability Rights (SAIDR), and her colleagues, along with officials from the U.S. Embassy in Cambodia, to discuss promoting disability rights and inclusion and explore opportunities for cooperation between the two countries.

On that occasion, His Excellency the Secretary of State highly valued this discussion and emphasized the importance of providing opportunities for all members of society to participate in the economic and trade sectors, especially individuals with disabilities. His Excellency mentioned that Cambodia, as an ASEAN member and in the spirit of ASEAN solidarity, encourages member states to consider the inclusion of individuals with disabilities to actively participate in the digital economy, ensuring that no one is left behind in this development.

As a result, this meeting demonstrated Cambodia's commitment to developing the economic and trade sectors, particularly by enhancing awareness of disability-related topics within the digital economy, AI technology, and the Digital Economy Framework Agreement (DEFA) under ASEAN.

https://s2.moc.gov.kh/mocspace/mocspace_1722930910613.jpg
https://s2.moc.gov.kh/mocspace/mocspace_1722930910660.jpg
https://s2.moc.gov.kh/mocspace/mocspace_1722930910656.jpg
https://s2.moc.gov.kh/mocspace/mocspace_1722930910683.jpg