មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តរតនគិរី រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ៣៥៧នាក់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (រតនគិរី)៖ នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅខេត្តរតនគិរី មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តរតនគិរី បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ៣៥៧នាក់ ដែលស្ថិតនៅសាលាបឋមសិក្សាយក្សឡោម។

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានក្នុងនាមជាអ្នកប្រើប្រាស់ សំដៅលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តរតនគិរី បានចែកជូនផ្ទាំងរូបភាពស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ៣៥០ផ្ទាំង ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ៕

https://s2.moc.gov.kh/mocspace/mocspace_1722931026259.jpg
https://s2.moc.gov.kh/mocspace/mocspace_1722931026271.jpg
https://s2.moc.gov.kh/mocspace/mocspace_1722931026346.jpg
https://s2.moc.gov.kh/mocspace/mocspace_1722931026351.jpg
https://s2.moc.gov.kh/mocspace/mocspace_1722931026317.jpg
https://s2.moc.gov.kh/mocspace/mocspace_1722931026416.jpg