(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ត្រីជំនាញ ប.ស.ស. ចុះធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីផ្ដល់ភាពងាយស្រួលជូន អ្នកក្នុងបន្ទុក (សហព័ទ្ធ និងកូន) របស់មន្ត្រីរាជការដែលមានបំណងស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស.។ ក្នុងរយៈពេល ២ថ្ងៃនេះ សហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ ដែលបានមកធ្វើប័ណ្ណ ប.ស.ស. មានចំនួន ២៦០នាក់ ។