(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ មីឡេណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបា។
---
(Phnom Penh): On the morning of Wednesday, 7 August 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a curtesy call from Her Excellency Milena Caridad Zaldívar Piedra, Ambassador Extraordinary and Plenipotentiary of the Republic of Cuba to the Kingdom of Cambodia.
On this occasion, both sides discussed about business opportunities, fostering bilateral trade relations, and enhancing cooperation between the two nations.