ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញសម្របសម្រួលដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គនាយកដ្ឋាន ពាណិជ្ជកម្មក្នុងប្រទេស ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ នៃនាយកដ្ឋានទាំងបីក្រោមឱវាទអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញសម្របសម្រួលដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គនាយកដ្ឋាន ពាណិជ្ជកម្មក្នុងប្រទេស ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ នៃនាយកដ្ឋានទាំងបីក្រោមឱវាទអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស។

កិច្ចប្រជុំមានគោលបំណងសំខាន់ៗ រួមមាន៖

១.ការពិនិត្យ តាមដាន និងវាយតម្លៃលទ្ធផលការងារដែលបានអនុវត្តកន្លងមក

២.របាយការណ៍ពីវឌ្ឍនភាព និងទិសដៅបន្តរបស់នាយកដ្ឋានទាំងបី

៣.ការណែនាំពីលំហូរព័ត៌មាន និងឯកសារនៅក្នុងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស

៤.ការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងការិយាល័យក្រោមចំណុះ។

https://s2.moc.gov.kh/mocspace/mocspace_1723099707905.jpg
https://s2.moc.gov.kh/mocspace/mocspace_1723099707798.jpg
https://s2.moc.gov.kh/mocspace/mocspace_1723099708027.jpg
https://s2.moc.gov.kh/mocspace/mocspace_1723099707885.jpg
https://s2.moc.gov.kh/mocspace/mocspace_1723099707856.jpg
https://s2.moc.gov.kh/mocspace/mocspace_1723099707891.jpg
https://s2.moc.gov.kh/mocspace/mocspace_1723099707923.jpg
https://s2.moc.gov.kh/mocspace/mocspace_1723099707938.jpg
https://s2.moc.gov.kh/mocspace/mocspace_1723099707908.jpg