(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូរបស់ក្រុមហ៊ុន Adidas ប្រចាំតំបន់អាស៊ីអាគ្នេយ៍ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរបស់ក្រុមហ៊ុន Adidas តាមរយៈការកសាងទំនាក់ទំនងរវាងអ្នកបញ្ជាទិញ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក និង ស្វែងយល់បន្ថែមពីគោលនយោបាយនានា ដាក់ចេញដោយរដ្ឋាភិបាលក្នុងការសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនបរទេស។
(Phnom Penh): On the afternoon of Thursday, 8 August 2024, at the Ministry of Commerce, His Excellency Ok Boung, Secretary of State of the Ministry of Commerce, received a courtesy call from His Excellency Stefan Messerer, Ambassador of the Federal Republic of Germany to the Kingdom of Cambodia, and Adidas delegations to Southeast Asia. They discussed the possibility of expanding Adidas's business volume by building relationships between buyers and local suppliers and learned more about government policies to facilitate foreign investment.