ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធី “ជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើបទបង្ហាញ ក្នុងកម្មវិធី “ជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងអ្នកធុរកិច្ចកម្ពុជានិងជប៉ុន ជាច្រើនរូប។

នៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ការបើកច្រកទីផ្សាររបស់កម្ពុជា យុទ្ធសាស្រ្តនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រព័ន្ធស័្វយប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងបានជម្រាបជូនអ្នកធុរកិច្ចជប៉ុន និងសមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា អំពីគំនិតផ្តួចផ្តើមថ្មីៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្រួលដល់ធុរជន និងសាធារណៈជន។

---

His Excellency Sam Sithisak, Undersecretary of State of Commerce, attended and delivered a presentation at the "Cambodia-Japan Business Matchmaking."

...

(Phnom Penh): On the afternoon of Wednesday, 7 August 2024, at the Hyatt Regency Phnom Penh, His Excellency SAM Sithisak, Undersecretary of State of Commerce, attended and delivered a presentation at the "Cambodia-Japan Business Matchmaking," presided over by His Excellency SUN Chanthol, Deputy Prime Minister and First Vice President of the Council for the Development of Cambodia. Representatives from the Ministry of Commerce, the Ministry of Industry, Science, Technology, and Innovation, the Council for the Development of Cambodia, and Cambodian and Japanese businessmen participated in the event.

On that occasion, His Excellency Undersecretary of State mentioned bilateral trade cooperation between Cambodia and Japan, Cambodia's market access, Royal Government strategies and policies, the Ministry of Commerce's automation systems, and also informed the Japanese delegation and members of the Cambodian Oknha Association about the Ministry of Commerce's new initiatives.

https://s2.moc.gov.kh/mocspace/mocspace_1723447621334.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447621210.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447621197.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447621038.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447621085.jpg