ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនបេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ចូលជួបសម្ដែងការគួរសម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារទី៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនបេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចំនួន ៤៧រូប ស្រីចំនួន ៣០រូប និងអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុន ចំនួន ៥រូប ស្រីចំនួន ២រូប សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ចូលជួបសម្ដែងការគួរសម មុនទៅបន្តការសិក្សានៅប្រទេសជប៉ុន ដើម្បីទទួលបានអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលទទួលបានអាហារូបករណ៍ដ៏សំខាន់នេះ និងបានបង្ហាញពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មក្នុងឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងបានគូសបញ្ជាក់ពី គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលថ្មីមួយទៀតនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ឱ្យយកចិត្តទុកដាក់ ខិតខំរៀនសូត្រឱ្យពូកែ យកនូវចំណេះដឹង បទពិសោធន៍ថ្មីៗ និងជំនាញទៅតាមមុខជំនាញនីមួយៗដែលបានរៀន ដើម្បីត្រឡប់មកចូលរួមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិយើង នៅពេលបញ្ចប់ការសិក្សាដោយជោគជ័យ។

---

His Excellency KEM Sithan, Permanent Secretary of State of Commerce, received a courtesy call from the Korean and Japanese government scholarship awardees for the academic years 2024 to 2025

...

(Phnom Penh): On the afternoon of Tuesday, 6 August 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of Commerce, received a courtesy call from the 47 (30 female) Korean Government Scholarship awardees and 5 (2 female) Japanese Government Scholarship awardees for the academic years 2024 to 2025, The purpose of the visit was to receive advice and gain an understanding of the achievements of the Ministry of Commerce in the first semester of 2024.

On that occasion, the Permanent Secretary of State congratulated all the awardees and highlighted the achievements of the Ministry of Commerce in the first semester of 2024. In addition, His Excellency highlighted that the Funan Techo Canal is a new achievement that will provide many benefits to Cambodia, especially in the fields of transportation, real estate, and other investments.

His Excellency also gave recommendations to all the scholarship awardees to focus on studying diligently in order to gain new knowledge, experience, and skills in their fields. He encouraged them to bring back what they have gained to contribute to the development of our nation after graduation.

https://s2.moc.gov.kh/mocspace/mocspace_1723447857752.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447857795.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447857870.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447857693.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447857799.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447857745.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447857842.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447857715.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447857803.jpg
https://s2.moc.gov.kh/mocspace/mocspace_1723447857807.jpg