(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអតីតទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ការងារស្តីពីតួនាទី-ភារកិច្ចរបស់អនុព័ន្ធជំនាញ ជូនដល់សិក្ខាកាម នៃ “វគ្គសិក្សាតម្រង់ទិស” សម្រាប់បេក្ខភាពអនុព័ន្ធពាណិជ្ជកម្ម និងអនុព័ន្ធសហគមន៍សង្គម-វប្បធម៌ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចែករំលែកនូវបទពិសោធន៍ដែល ឯកឧត្តម បានឆ្លងកាត់និងបានអនុវត្តដោយផ្ទាល់នាពេលកន្លងមក រួមមាន៖នការតាមដានព័ត៌មាន ការស្វែងរកទិន្នន័យព័ត៌មានសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការរៀបចំរបាយការណ៍បឋមនិងលម្អិតជូនថ្នាក់ដឹកនាំ ការទាក់ទងនិងសម្របសម្រួលជាមួយក្រុមហ៊ុន/សហគ្រាសបរទេស ព្រមទាំងការកសាងនូវការប្រាស្រ័យទាក់ទងល្អជាមួយនឹងមន្រ្តីការទូត និងមន្រ្តីក្រសួង-ស្ថាប័ននៃប្រទេសម្ចាស់ផ្ទះ ជាដើម។
---
His Excellency SAM Sithisak, Undersecretary of State, shares his work experience on the role and responsibilities of the Commercial Attaché at the National Institute of Diplomacy and International Relations of the Ministry of Foreign Affairs and International Cooperation.
...
(Phnom Penh): On the afternoon of Thursday, 8 August 2024, His Excellency SAM Sithisak, Undersecretary of State of Commerce and former Commercial Counselor to the Royal Embassy of the Kingdom of Cambodia in the United States of America, shared his work experiences in the role and duties of the Attaché to the trainees of the "Orientation Course" for the Candidates of the Commercial Attaché and the Socio-Cultural Community Attaché at the National Institute of Diplomacy and International Relations of the Ministry of Foreign Affairs and International Cooperation.
On that occasion, His Excellency the Undersecretary of State shared his past experiences, including monitoring information, searching for economic and trade data, preparing preliminary and detailed reports for leaders, and fostering robust communication and coordination with foreign companies/enterprises. Additionally, His Excellency emphasized the importance of building positive relationships with diplomats and officials from the ministries and institutions of the host country.