(ភ្នំពេញ)៖ នាថ្ងៃទី៦ ដល់ ទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំក្រុមឯកទេសផលិតផលហាឡាល ចុះត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ជូនដល់ភោជនីយដ្ឋាន ក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ដែលបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល។
ជាលទ្ធផល ក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល ដល់ទីតាំងផ្ទាល់ បានចំនួន៨ទីតាំង រួមមាន៖ ភូមិសាស្ត្រស្ថិតនៅក្នុងរាជធានីភ្នំពេញ មានចំនួន ៤ទីតាំង ខេត្តកំពង់ស្ពឺ ចំនួន១ទីតាំង ខេត្តព្រះសីហនុ ចំនួន២ទីតាំង និងខេត្តបាត់ដំបង ចំនួន ១ទីតាំង។