លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា ប៉ាង ហៀង ដែលត្រូវជាមាតារបស់ ឯកឧត្តម ចាន់ ហ៊ុង អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា ប៉ាង ហៀង (អៀ ស៊ីវហៀង) ដែលត្រូវជាមាតារបស់ ឯកឧត្តម ចាន់ ហ៊ុង អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ប៉ាង អៀង (អៀ ស៊ីវហៀង) បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

https://s2.moc.gov.kh/mocspace/mocspace_1723448551520.jpg
https://s2.moc.gov.kh/mocspace/mocspace_1723448551709.jpg
https://s2.moc.gov.kh/mocspace/mocspace_1723448551884.jpg
https://s2.moc.gov.kh/mocspace/mocspace_1723448551909.jpg
https://s2.moc.gov.kh/mocspace/mocspace_1723448552115.jpg
https://s2.moc.gov.kh/mocspace/mocspace_1723448552433.jpg
https://s2.moc.gov.kh/mocspace/mocspace_1723448553032.jpg
https://s2.moc.gov.kh/mocspace/mocspace_1723448552901.jpg