លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ លោក ឈូក បូរិន ដែលត្រូវជាស្វាមីរបស់ លោកស្រី ឈូក សុគន្ធី ប្រធានការិយាល័យរដ្ឋបាលទូទៅ នៃនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ លោក ឈូក បូរិន ដែលត្រូវជាស្វាមីរបស់ លោកស្រី ឈូក សុគន្ធី ប្រធានការិយាល័យរដ្ឋបាលទូទៅ នៃនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ឈូក បូរិន បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

https://s2.moc.gov.kh/mocspace/mocspace_1723619076396.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619076485.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619076385.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619076352.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619076329.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619076346.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619076476.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619076454.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619076481.jpg