(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសក្នុងវិស័យហាឡាល និងលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ម៉ាឡេស៊ី។
---
(Phnom Penh): On the morning of Tuesday, 13 August 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Shaharuddin Onn, Ambassador Extraordinary and Plenipotentiary of Malaysia to the Kingdom of Cambodia.
On this occasion, both sides discussed about business opportunities in promoting bilateral trade and investment, and enhancing cooperation between the Cambodia and Malaysia especially, Halal industry and feasibility on the establishment of the Joint Trade Committee between Cambodia and Malaysia.