លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ គ.ជ.ក.ប. ដើម្បីពិនិត្យ ពិភាក្សា លើបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក៏ដូចជាបញ្ហាប្រឈមនានាដែល គ.ជ.ក.ប. ជួបប្រទះកន្លងមក។

ជាមួយគ្នានេះដែរ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) និងជាប្រធានលេខាធិការដ្ឋាននៃ គ.ជ.ក.ប. ក៏បានធ្វើរបាយការណ៍សកម្មភាពការងាររបស់លេខាធិការដ្ឋាននៃ គ.ជ.ក.ប. ដែលបានអនុវត្តកន្លងមកជូនដល់អង្គប្រជុំផងដែរ។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យ ពិភាក្សា ស្វែងរកដំណោះស្រាយអំពីបញ្ហាដែលត្រូវបានលើកឡើងទាំងនោះ ព្រមផ្ដល់ធាតុចូល និងឯកភាពជារួមថានឹងលើកយកការពិភាក្សាលើខ្លឹមសារនៃបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក្នុងកិច្ចប្រជុំវិសាមញ្ញនាពេលខាងមុខ។

- - -

Her Excellency CHAM Nimul, Minister of Commerce and Chairperson of the National Commission for Consumer Protection (NCCP), chaired the NCCP's 3rd Extraordinary Meeting.

...

(Phnom Penh): On the afternoon of Tuesday, 13 August 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and the Chairperson of the National Commission for Consumer Protection (NCCP), chaired the 3rd Extraordinary Meeting of the NCCP to review, discuss and endorse the internal rules of the National Commission for Consumer Protection as well as to address outstanding issues that the NCCP faced in executing its roles and duties.

During the meeting, His Excellency PHAN Oun, Delegate of the Royal Government of Cambodia in charge as Director General of the CCF and Head of the NCCP Secretariat, presented the report on the working activities undertaken by the NCCP Secretariat to the meeting as well.

As a result, the meeting has reviewed, discussed and implemented solutions to the pending issues and agreed that the content of the draft internal rules of the National Commission for Consumer Protection will discussed in a separated meeting.

https://s2.moc.gov.kh/mocspace/mocspace_1723619511004.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619511015.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510541.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510556.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510617.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510550.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510608.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510825.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510970.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510463.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510730.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510665.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510734.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510820.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510844.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510726.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510660.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510953.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510879.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619510761.jpg