មន្រ្តីជំនាញនៃសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងក្រសួងសុខាភិបាល ចុះត្រួតពិនិត្យទំនិញក្នុងទីតាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានចូលរួមសហការជាមួយនាយកដ្ឋាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាងក្រសួងសុខាភិបាល ដែលដឹកនាំ និងក្រោមការសម្របសម្រួលដោយ លោក ស៊ីន រក្សា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងឆែកឆេរផលិផលអំបោះដេររបួសម៉ាក ETHILON ក្លែងបន្លំ គ្មានប្រភពច្បាស់លាស់ និងរំលោភកម្មសិទ្ធបញ្ញា របស់ក្រុមហ៊ុន Johnson & Johnson ចំនួន ៣ទីតាំងឱសថស្ថាន ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញផលិតផល ចំនួន ១០៩៥ប្រអប់ និងត្រូវបានដកហូតដោយបញ្ជូនវត្ថុតាងទាំងនេះទៅរក្សារទុកនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី។

https://s2.moc.gov.kh/mocspace/mocspace_1723619702709.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619702736.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619702409.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619702655.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619702728.jpg
https://s2.moc.gov.kh/mocspace/mocspace_1723619702660.jpg