ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យ ពិភាក្សា និងតាមដានវឌ្ឍនភាពការងារក្នុងការរៀបចំផែនការ ផែនទីសកម្មភាព និងរៀបចំគោលការណ៍ក្នុងការអនុវត្តការងារបន្តរបស់ក្រុមការងារជំរុញការនាំចេញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យ ពិភាក្សា និងតាមដានវឌ្ឍនភាពការងារក្នុងការរៀបចំផែនការ ផែនទីសកម្មភាព និងរៀបចំគោលការណ៍ក្នុងការអនុវត្តការងារបន្តរបស់ក្រុមការងារជំរុញការនាំចេញ។

  កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការពិភាក្សាចំពោះបញ្ហាប្រឈម ទាក់ទងនឹងការនាំចេញរបស់វិស័យឯកជន ជាពិសេសទៅលើការនាំចេញកសិផលទៅកាន់ទីផ្សារអាទិភាព។

https://s2.moc.gov.kh/mocspace/mocspace_1723705860631.jpg
https://s2.moc.gov.kh/mocspace/mocspace_1723705860579.jpg
https://s2.moc.gov.kh/mocspace/mocspace_1723705897100.jpg
https://s2.moc.gov.kh/mocspace/mocspace_1723705951816.jpg