លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Amazon (Amazon Web Services) ដែលតំណាងដោយ Mr. Hadri ប្រធានផ្នែកគោលនយោបាយពាណិជ្ជកម្ម និងពន្ធគយសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និង Ms. Katherine Wang អ្នកគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ AWS

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Amazon (Amazon Web Services) ដែលតំណាងដោយ Mr. Hadri ប្រធានផ្នែកគោលនយោបាយពាណិជ្ជកម្ម និងពន្ធគយសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និង Ms. Katherine Wang អ្នកគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ AWS។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើកម្មវិធីកសាងសមត្ថភាព ដែលរៀបចំឡើងដោយ Amazon ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) និងវិធីសាស្ត្រដើម្បីជួយឱ្យអាជីវករ ពាណិជ្ជករ ជាពិសេសសហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជាអាចទាញយកអត្ថប្រយោជន៍ពី AI ក្នុងសម័យឌីជីថលនេះ ព្រមទាំងបានកត់សម្គាល់ពីសារៈសំខាន់នៃការការពារទិន្នន័យ និងការទុកដាក់ទិន្នន័យឱ្យបានត្រឹមត្រូវ ដែលជាកត្តាដ៏សំខាន់ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល ដែលទាំងនេះសុទ្ធតែជាប្រធានបទដ៏សំខាន់ នៅក្នុងការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA) ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមរវាងក្រសួងពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុន Amazon និង Amazon Web Services ដោយចាប់ផ្តើមពីការអញ្ជើញតំណាងរបស់ក្រុមហ៊ុនឱ្យចូលរួមវេទិកាពាណិជ្ជកម្មឌីជីថល (Digital Trade Forum) ដែលគ្រោងនឹងប្រព្រឹត្តឡើងនាខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

---

(Phnom Penh): On the evening of Tuesday, 13 August 2024, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, chaired a meeting between the Ministry of Commerce and Amazon (Amazon Web Services), which was represented by Mr. Hadri, Lead for Trade and Customs Policy for the Asia-Pacific Region, and Ms. Katherine Wang, Manager, AWS Trade and Supply Chain Policy.

The discussion primarily focused on capacity building in Artificial Intelligence (AI) and how businesses in Cambodia, especially SMEs, can effectively use AI to further digitize their businesses. The meeting also highlighted the importance of data protection and data localization issues in e-commerce, which are key issues being discussed under the Digital Economy Framework Agreement (DEFA).

Her Excellency the Secretary of State also took this chance to seek further collaboration between the Ministry of Commerce and Amazon and Amazon Web Services, beginning with an invitation for Amazon Web Services to participate in the Digital Trade Forum, scheduled to be held in December 2024.

https://s2.moc.gov.kh/mocspace/mocspace_1723706355215.jpg
https://s2.moc.gov.kh/mocspace/mocspace_1723706355284.jpg