(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងមន្ត្រីអនុវត្តកម្មវិធីភាពជាដៃគូពាណិជ្ជកម្មចក្រភពអង់គ្លេស (UKTP) ប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពនៃការធ្វើពាណិជ្ជកម្ម និងធុរកិច្ចរវាងកម្ពុជានិងអង់គ្លេស ព្រមទាំងការត្រៀមរៀបចំវេទិកាធុរកិច្ច និងវិនិយោគរួម លើកទី២ (2nd JTIF) នាពេលខាងមុខ។
(Phnom Penh): On the afternoon of Wednesday, 14 August 2024, at the Ministry of Commerce, His Excellency SAMHENG Bora, Secretary of State, had a bilateral meeting with representatives of the British Embassy to the Kingdom of Cambodia and the National Coordinator of the United Kingdom Trade Partnerships (UKTP) Programme in Cambodia. They discussed opportunities for trade and business between Cambodia and the United Kingdom and preparations for the upcoming 2nd Cambodia-UK Joint Trade and Investment Forum (JTIF).