(វៀងចន្ទន៍, ឡាវ) ៖ នាថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការ និងជា HLTF-EI Lead តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន លើកទី៤៦ (46th HLTF-EI)។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពការងារនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ អាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចតំបន់និងសកល យុទ្ធសាស្រ្តអាស៊ានស្ដីពីអព្យាក្រឹត្យភាពកាបូន ផែនការយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០ សម្រាប់ទស្សនវិស័យ សហគមន៍អាស៊ាន ឆ្នាំ២០៤៥ ការត្រួតពិនិត្យឡើងវិញចុងក្រោយលើផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ ។ល។ ជាពិសេសដើម្បីរៀបចំនូវអនុសាសន៍ជូនកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ ដែលនឹងរៀបចំឡើងនៅខែ កញ្ញា ឆ្នាំ២០២៤ ខាងមុខ។
---
(Vientiane, Lao PDR): From 13-14 August 2024, in Vientiane, Lao PDR, His Excellency Pich Rithi, Secretary of State, as the HLTF-EI Lead for Cambodia, led Cambodia’s delegation to attend the 46th Meeting of the High-Level Task Force on ASEAN Economic Integration (46th HLTF-EI).
This Meeting was hosted under Lao PDR’s ASEAN Chairmanship for 2024 to discuss and follow up on the progress of ASEAN economic integration, such as Priority Economic Deliverables for Lao PDR’s ASEAN Chairmanship, Global and Regional Outlook, ASEAN Strategy on Carbon Neutrality, ASEAN Community Vision 2045’s AEC Strategic Plan 2026–2030, End-Term Review of the AEC Blueprint 2025, and especially to prepare Recommendations for the upcoming 56th ASEAN Economic Ministers’ Meeting in September 2024.