លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Celynne Layung អគ្គនាយកពាណិជ្ជកម្ម និងសេវាបរទេស នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Celynne Layung អគ្គនាយកពាណិជ្ជកម្ម និងសេវាបរទេស នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។

ក្នុងឱកាសនៃនោះ លោកស្រី អេង សុវណ្ណជីតា បានបង្ហាញការប្ដេជ្ញាចិត្តបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជានិងហ្វីលីពីនឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាការឆ្លើយតប លោកស្រី Celynne Layung បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកស្រីអនុព័ន្ធពាណិជ្ជកម្ម សំដៅពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនបន្ថែមទៀត។

---

(Manila, Philippines): On Thursday, 15 August 2024, Mrs. Eng Sovannchita, Commercial Attaché of the Royal Embassy of Cambodia to the Philippines, paid a courtesy call on Ms. Celynne Layung, Assistant Secretary for Foreign Trade and Services Corps of the Department of Trade and Industry, Philippines.

During the meeting, Mrs. Eng Sovannchita expressed her commitment to further strengthening and expanding Cambodia-Philippines relations and cooperation, particularly in the fields of trade and investment.

In response, Ms. Celynne Layung was delighted to meet and discuss matters with the trade attaché to the Philippines and stands ready to work closely to further strengthen the relations between the two countries.