មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញនៃមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះអប់រំណែនាំដល់អាជីវករក្នុងផ្សារច្បារអំពៅ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ សហការជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ និងនាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមកិច្ចព្រមទាំងគណកម្មការផ្សារច្បារអំពៅ បានអញ្ជើញអាជីវករ ចំនួន ១៨ នាក់ដែលប្រកបអាជីវកម្ម ស្តុកទុក លក់ និងចែកចាយ ផលិតផលគីមី និងអ្នកលក់ជ្រក់ លក់ប្រហិត លក់ខ្ញីហាន់ លក់សណ្តែកបណ្តុះ លក់លត នំបាញ់ឌុក គ្រឿងសមុទ្រ លក់ទាអាំង សាច់អាំង ជាដើម មកធ្វើការស្តាប់នូវបទបង្ហាញពីមន្ត្រីជំនាញ ក.ប.ប. អំពីខ្លឹមសារប្រកាសស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម។

គោលបំណងនៃការធ្វើបទបង្ហាញជូនបងប្អូនអាជីវករទាំងនេះ គឺដើម្បីអប់រំ បញ្រ្ជាប ការយល់ដឹង ធានាឱ្យបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នកទទួលទាន សូមសហការ ផ្តល់ព័ត៌មានឬដាក់ពាក្យបណ្តឹង តាមប្រព័ន្ធទូរសព្ទសាធារណៈ (Call Center) លេខ 1266 របស់ក្រសួងពាណិជ្ជកម្ម (ឥតគិតថ្លៃ) ឬតាមរយៈ CCF Complain App ឬមកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់។

សូមបញ្ជាក់ថា ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមីដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗនៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាងប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត៕

https://s2.moc.gov.kh/mocspace/mocspace_1723795427157.jpg
https://s2.moc.gov.kh/mocspace/mocspace_1723795427271.jpg
https://s2.moc.gov.kh/mocspace/mocspace_1723795427363.jpg
https://s2.moc.gov.kh/mocspace/mocspace_1723795427337.jpg
https://s2.moc.gov.kh/mocspace/mocspace_1723795427368.jpg