លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋានក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងគោលបំណងតាមដានរបាយការណ៍វឌ្ឍនភាពស្តីពីផែនការសកម្មភាព CEDAW-COB 2020-2023 សម្រាប់ដំណើរការរាយការណ៍តាមនីតិវិធីសាមញ្ញថ្មី (LOIPR) របស់គណៈកម្មាធិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ CEDAW)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទទី១២ ខែសីហា ឆ្នាំ២០២៤ នៅឯសណ្ឋាគារកាបូឌីយ៉ាណា ភ្នំពេញ លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋានក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងគោលបំណងតាមដានរបាយការណ៍វឌ្ឍនភាពស្តីពីផែនការសកម្មភាព CEDAW-COB 2020-2023 សម្រាប់ដំណើរការរាយការណ៍តាមនីតិវិធីសាមញ្ញថ្មី (LOIPR) របស់គណៈកម្មាធិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ CEDAW)។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី (CNCW) សមាជិក សមាជិកា ក្រុមការងារបច្ចេកទេសយេនឌ័រនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (CNCW-TWGG) មកពីក្រសួង/ស្ថាប័ន តំណាង និងទីប្រឹក្សារបស់អង្គការ UN Women និងអ្នកប្រឹក្សាយោបល់ ជាច្រើនរូបផងដែរ។

---

(Phnom Penh): On the morning of Monday, 12 August 2024, at the Cambodiana Hotel in Phnom Penh, Her Excellency Kong Sedhika, Undersecretary of State of Commerce and Chairwoman of the Secretariat of the Gender Working Group of the Ministry of Commerce, accompanied by a technical official, attended the meeting of the Inter-Ministerial/Institutional Technical Working Group of the National Council of Cambodia for Women The purpose of the meeting was to monitor the progress report on the concluding observation of the Convention on the Elimination of All Forms of Discrimination against Women (CEDAW-COB) action plan 2020-2023 for the list of issues period of the report (LOIPR) of the Committee on the elimination of All Forms of Discrimination against Women (CEDAW).

The meeting was attended by participants including members of the Cambodian National Council for Women (CNCW), members of the Gender Technical Working Group of the Cambodian National Council for Women, representatives/consultants of UN Women, and other consultants.

https://s2.moc.gov.kh/mocspace/mocspace_1723795895264.jpg
https://s2.moc.gov.kh/mocspace/mocspace_1723795895319.jpg