(ភ្នំពេញ)៖ នាថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមសហការជាមួយមន្ត្រីគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្កានិងបង្ក្រាបបទល្មើសរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងម្ចាស់ទំនិញ ដើម្បីធ្វើការដុតកម្ទេចចោលនូវសាច់បង្កកដែលជាទំនិញហាមឃាត់នាំចូលពីក្រៅប្រទេសប្រមាណជាង ២តោន បន្ទាប់ពីមន្ត្រីជំនាញបានឃាត់ និងដកហូតពីឃ្លាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ។
បំណែកសាច់បង្កកទាំងនោះ មានចំនួនសរុប ២០៥កេស ស្មើនឹង ២០៥០គីឡូក្រាម ក្នុងនោះរួមមាន៖
- គូទមាន់ ផលិតនៅប្រទេសថៃ ចំនួន៣៧កេស ស្មើនឹង ៣៧០គីឡូក្រាម
- ចុងស្លាបមាន់បង្កក ផលិតនៅប្រទេសថៃ ចំនួន៣៧កេស ស្មើនឹង ៣៧០គីឡូក្រាម
-កោះមាន់ ផលិតនៅប្រទេសប្រេស៊ីល ចំនួន ៣៦កេស ស្មើនឹង ៣៦០គីឡូក្រាម
-ឆ្អឹងមាន់ ផលិតនៅប្រទេសថៃ ចំនួន៨៥កេស ស្មើនឹង ៨៥០គីឡូក្រាម
-ស្លឹកត្រចៀកជ្រូក ផលិតនៅប្រទេសហូឡង់ ចំនួន១០កេស ស្មើនឹង ១០០គីឡូក្រាម៕