(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំចង្អៀតជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិករបស់សហព័ន្ធដែលជាក្រុមហ៊ុននាំចេញអង្ករធំៗ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ កុសល លោកជំទាវ គឹម ស្រីរ័ត្ន ជាអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ និងក្រុមការងារអង្គការ FAO សរុបប្រមាណ ៣០នាក់។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលពាក់ព័ន្ធបន្ថែមលើសេចក្តីព្រាងយុទ្ធសាស្ត្រពង្រីកនិងពិពិធកម្មទីផ្សារអង្ករកម្ពុជា ២០២៥-២០៣០។