(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកស្រី Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ជម្រាបលា និងណែនាំ លោក Wakabayashi Ko Hei ដែលជាប្រធានតំណាងថ្មីរបស់អង្គការ JETRO ប្រចាំកម្ពុជា ជូន លោកជំទាវរដ្ឋមន្រ្តី។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញនូវក្ដីសោមនស្សរីករាយ និងសម្ដែងការកោតសរសើរដល់កិច្ចសហប្រតិបត្តិការល្អដែលក្រសួងពាណិជ្ជកម្ម និងអង្គការ JETRO បានធ្វើរួមគ្នា នាពេលកន្លងមក និងសង្ឃឹមថាភាគីទាំងពីរនឹងបន្តនូវទំនាក់ទំនងល្អនេះ បន្ថែមទៀតនាពេលអនាគត ក្នុងគោលបណងជំរុញធុរកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាព ពិនិត្យឡើងវិញនូវអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងអង្គការ JETRO ដែលបានចុះហត្ថលេខានាពេលកន្លងមក។
---
Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mrs. Marisa Haruta, Chief Representative of JETRO Phnom Penh.
...
(Phnom Penh): On the morning of Monday, 19 August 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mrs. Marisa Haruta, Chief Representative of JETRO Phnom Penh, and also introduced her successor, Mr. Wakabayashi Ko Hei, the new Chief Representative of JETRO Phnom Penh, to Her Excellency the Minister.
During the meeting, the two expressed great pleasure and appreciation for the good cooperation and collaboration extended by the Ministry of Commerce and JETRO and hoped to continue this good momentum in the future to enhance business and trade between Cambodia and Japan. Additionally, both parties agreed to review the Memorandum of Understanding between the Ministry of Commerce and JETRO.