(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃ គ.ត.គ.ស. ជាច្រើនរូប។
កិច្ចប្រជុំលើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១).ប្រកាសសមាសភាពនៃប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មការ គ.ត.គ.ស. ដូចមានចែងក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៦ សសរ ចុះថ្ងៃទី១២ ខែមករា ឆ្នំា២០២៤ ២). អនុម័តលើសូចនាករ និងសូចនាករវាស់វែងសមិទ្ធកម្ម និង ៣). កិច្ចពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធភាព។
ជាលទ្ធផល កិច្ចប្រជុំលើកទី១ នៃគណៈកម្មការអន្តរក្រសួងនេះ បានបិទបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងបានឯកភាពអនុម័តលើសូចនាករ និងសូចនាករវាស់វែងសមិទ្ធ នៃគោលនយោបាយជាតិនេះ។
---
Her Excellency CHAM Nimul, Minister of Commerce and Chair of the Inter-Ministerial Committee for monitoring and evaluating the implementation of the National Cashew Policy 2022-2027, presided over the first committee meeting.
...
(Phnom Penh): On the morning of Tuesday, August 20, 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and Chair of the Inter-Ministerial Committee for monitoring and evaluating the implementation of the National Cashew Policy 2022-2027, presided over the first committee meeting, attended by Excellencies, vice-chairs, and members of the Committee.
The meeting aimed to: 1) announce the Royal Government Decision No. 16 dated 12 January 2024; 2) endorse the indicators and key performance indicators of this policy; and 3) discuss the effective implementation of the National Cashew Policy 2022-2027.
As a result, the first committee meeting was successfully conducted, and the committee endorsed the indicators and key performance indicators.