(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាក្រុមហ៊ុនសាស្រ្តាហ្វៀម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីលទ្ធភាពក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មភាពយន្តនៅកម្ពុជា និងផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ។