ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការ WTO”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការ WTO” ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការ WTO អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងក្រុមការងាររបស់មន្ត្រីជំនាញនាយកដ្ឋាន ផងដែរ។

  កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិភាក្សាលើ ១.) សេចក្ដីព្រាងរបៀបវារៈកម្មវិធី ២.)វឌ្ឍនភាពនៃសេចក្ដីព្រាងរបាយការណ៍ស្ដីពី “ដំណើរ២០ឆ្នាំរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ WTO” ៣.) សេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំនៃកម្ពុជាចូលជាសមាជិកអង្គការ WTO” ព្រមទាំងពិនិត្យលើវឌ្ឍនភាពការងារពាក់ព័ន្ធផ្សេងទៀតសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំនៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)”។

https://s2.moc.gov.kh/mocspace/mocspace_1724312466262.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312463711.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312465118.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312464065.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312466089.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312466317.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312466266.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312466230.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312466391.jpg