ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងស្វែងរកវិធានការក្នុងការពង្រឹងប្រសិទ្ធភាពលើការអនុវត្តការងារពាក់ព័ន្ធ សំដៅជំរុញការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ឱ្យកាន់តែមានភាពប្រសើរឡើង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូ ឯកឧត្តមអគ្គនាយក ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងស្វែងរកវិធានការក្នុងការពង្រឹងប្រសិទ្ធភាពលើការអនុវត្តការងារពាក់ព័ន្ធ សំដៅជំរុញការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ឱ្យកាន់តែមានភាពប្រសើរឡើង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូ ឯកឧត្តមអគ្គនាយក ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ជាច្រើនរូប។

ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នា ដោយរៀបចំបែងចែកការទទួលខុសត្រូវតាមសមត្ថកិច្ចរបស់ក្រសួង-ស្ថាប័ននីមួយៗ ពិសេស ត្រូវរួមសហការគ្នា ដើម្បីឆ្លើយតបតាមលក្ខខណ្ឌតម្រូវបច្ចេកទេសរបស់ទីផ្សារសហគមន៍អឺរ៉ុប។

https://s2.moc.gov.kh/mocspace/mocspace_1724312585762.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312585380.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312587245.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312590005.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312587683.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312590897.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312590227.jpg
https://s2.moc.gov.kh/mocspace/mocspace_1724312590304.jpg