(ទីក្រុងហុងកុង) នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយនឹង ឯកឧត្តមបណ្ឌិត Jonathan Choi ប្រធាន CGCC និងសហការី កំឡុងពេលដែល ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ UN-CHINA Pre Summit នៅទីក្រុងហុងកុង ប្រទេសចិន។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមបណ្ឌិត Jonathan Choi បានផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំង២ បន្ទាប់ពីអនុស្សារណយោគយល់ត្រូវបានចុះហត្ថលេខានាពេលថ្មីៗកន្លងមក។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការរៀបចំ និងការចូលរួមក្នុងព្រឹតិ្តការណ៍ពាណិជ្ជកម្ម, កម្មវិធីជំនួបពាណិជ្ជកម្មនានានៅក្នុងប្រទេសចិន ក្នុងន័យជំរុញទាក់ទាញអ្នកវិនិយោគ,ជំរុញដល់ការនាំចេញផលិតផលរបស់កម្ពុជា ក៏ដូចជាស្វែងរកទីផ្សារបន្ថែមសម្រាប់ផលិតផលសក្តានុពលរបស់កម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងទៀតផងដែរ។
- - -
His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce had a courtesy call with Dr. Jonathan Choi, Chairman of the Chinese General Chamber of Commerce (CGCC), at the office of CGCC in the Hong Kong SAR, P.R. China.
…
(Hong Kong) On the morning of August 20, 2024, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, had a courtesy call with Dr. Jonathan Choi, Chairman of CGCC, and his colleagues during the UN-CHINA Pre Summit in the Hong Kong SAR, P.R. China.
During the meeting, H.E Secretary of State and Dr. Jonathan Choi exchanged views on enhancing good cooperation and relations between the two institutions following the recent signing of Memorandum of Understanding.
Both parties also discussed for joints trade events and meetings to attract investors, promote Cambodian product exports, and explore additional markets for Cambodian potential products in other countries.