(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន គណៈប្រតិភូក្រុមហ៊ុន ឆាយណា ខនស្រ្តាក់សិន មីដលែន (ខេមបូឌា) ឯ.ក ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីវឌ្ឍនភាព និងគម្រោងសំខាន់ៗរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាមួយរាជរដ្ឋាភិបាល។