(ភ្នំពេញ) ៖ នារសៀលថ្ងៃពុធទី ២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារស្ដីពីការនាំចេញទោចក្រយាននៅកម្ពុជា ដែលមានវត្តមានអញ្ជើញចូលរួមដោយបណ្តាក្រុមហ៊ុនដែលជាអ្នកផលិត និងនាំចេញទោចក្រយាននៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះផងដែរ មានគោលបំណងដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងគិតគូរសម្របសម្រួលលើនីតិវិធីនៃការនាំចេញ ក្នុងន័យលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើននៃការនាំចេញទោចក្រយានពីប្រទេសកម្ពុជា។
---
(Phnom Penh): On the afternoon of Wednesday, 21 August 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired a meeting to review work in progress of the export of bicycles from Cambodia. The meeting was attended by representatives from companies in the Bicycles sector.
The primary objective was to discuss and address ongoing challenges while exploring additional facilitative export procedures to enhance competitiveness and increase the volume of bicycle exports from Cambodia.