(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍ស្ដីពីកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន លើកទី៤៦ (46th HLTF-EI) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ
២- របាយការណ៍ស្តីពីកិច្ចប្រជុំ «សេចក្តីព្រាងនៃនិមិត្តសញ្ញា Muslim Friendly និងលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃមូលដ្ឋានអាជីវកម្មទេសចរណ៍បញ្ជាក់ពីសមត្ថភាពក្នុងការត្រៀមខ្លួនទទួលទេសចរណ៍មូស្លីម»
៣- របាយការណ៍ស្តីពីកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Amazon (Amazon Web Services)
៤- របាយការណ៍ស្តីពីកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន ចិន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហាឡុង ប្រទេសវៀតណាម
៥- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ
៦- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ
៧- បញ្ហាផ្សេងៗ។
- - -
His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 22 August 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, directors of departments, directors of provincial departments, and other officials.
The weekly meeting covered the following agendas:
1. Brief report of the 46th Meeting of the High-Level Task Force on ASEAN Economic Integration (46th HLTF-EI) in Vientiane City, Lao PDR.
2. Brief report of the "Draft of Muslim Friendly Symbols and Criteria for Assessing Tourism Business Base to Demonstrate Readiness for Muslim Tourism".
3. Brief report of the technical meeting between the technical officials of the Ministry of Commerce and Amazon (Amazon Web Services).
4. Brief report of the 8th Round of the ASEAN–China Free Trade Area (ACFTA 3.0) Upgrade Negotiations and Related Meetings in Ha Long City, Viet Nam.
5. Brief report of the Takeo Provincial Department of Commerce.
6. Brief report of the Tbong Khmum Provincial Department of Commerce.
7. Other matters.