(ហុងកុង ចិន)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការជាមួយនឹង ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហុងកុង ព្រមទាំងបានបង្ហាញគោលដៅអនុវត្តសកម្មភាពរួមគ្នាមួយចំនួន ពាក់ព័ន្ធនឹងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ហុងកុងមកកម្ពុជា ក៏ដូចជាឱកាសក្នុងការនាំយកនូវផលិតផលខ្មែរមកដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅទីក្រុងហុងកុង ប្រទេសចិន។
ជាមួយគ្នានេះ ឯកឧត្តម Algernon Yau ក៏បានបង្ហាញអំពីការគំាទ្រទៅលើការអភិវឌ្ឍន៍ការអប់រំទៅដល់យុវជន និងការពង្រឹងកិច្ចសហការល្អក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹង ឯកឧត្តម Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ដោយរំពឹងទុកថាតាមរយៈកិច្ចសហការនេះ នឹងជំរុញនូវកំណើនសេដ្ឋកិច្ច និងផ្តល់នូវអត្ថប្រយោជន៍ជាអតិបរមាដល់ភាគីទាំងពីរ។
---
(Hong Kong, China): On the morning of Wednesday, 21 August 2024, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, paid a courtesy call to His Excellency Algernon Yau, Secretary for Commerce and Economic Development of the Hong Kong Special Administrative Region (SAR), China.
During the meeting, both parties discussed boosting the bilateral trade relationship between Cambodia and the Hong Kong SAR and extending joint implementation activities to attract investors and tourists from Hong Kong. They also explored opportunities to export Cambodian products to exhibitions at key events in Hong Kong SAR, China.
His Excellency Algernon Yau also expressed his support for developing education for the youth and strengthening of cooperation in economic and trade matters.
In response, His Excellency LIM Lok Piseth praised the continued cooperation with His Excellency Algernon Yau, expressing his expectations that economic growth and mutual benefits would maximize benefits for both parties.