(ហុងកុង ចិន)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការជាមួយនឹង លោក LEI KIT HENG អគ្គនាយកនៃសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ (MUSA) នៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីពិភាក្សាអំពីកិច្ចសហការជាមួយនឹង សមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ ក្នុងការនាំយកនូវផលិតផលកសិផលរបស់កម្ពុជាទៅកាន់ផ្សារលក់ទំនិញ និងផ្សារទំនើបធំៗនៅទីក្រុងម៉ាកាវ។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពិនិត្យលទ្ធភាពលើការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ ក្នុងការនាំយកទំនិញរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ទីក្រុងម៉ាកាវផងដែរ។
សូមបញ្ជាក់ថា សមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ មានក្រុមហ៊ុនជាង ២៥០ ដែលធ្វើអាជីវកម្មលើផ្សារទំនើប ភោជនីយដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋាន។
---
His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, had a courtesy call with Mr. LEI Kit Heng, Director General of the Macau Union Suppliers Association (MUSA) in Hong Kong (SAR), China.
...
(Hong Kong, China): On the morning of Wednesday, 21 August 2024, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, had a courtesy call with Mr. Lei Kit Heng, Director General of the Macau Union Suppliers Association (MUSA) in Hong Kong (SAR), China, to discuss cooperation with the Macau Union Suppliers Association in bringing Cambodian agricultural products to major shopping malls and supermarkets in Macau.
The two sides also explored the possibility of signing a Memorandum of Understanding in the near future to facilitate the introduction of Cambodian products into the Macau markets.
Please note that the Macau Union Suppliers Association comprises more than 250 major companies across various sectors such as malls, supermarkets, restaurants, hotels, and resorts in Macau.