(ភ្នំពេញ)៖ នាថ្ងៃទី២០,២២ និង២៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា សម្រាប់ភាគីកម្ពុជា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាពនៃការចរចា និងពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ព្រមទាំងពិភាក្សាពីកិច្ចការត្រូវធ្វើបន្ទាប់ ដើម្បីឈានទៅរកការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅឆ្នាំ២០២៥ តាមការគ្រោងទុក។
His Excellency LONG Kemvichet, Director-General of International Trade, led the Ministry of Cambodian delegation to attend the 9th Trade Negotiating Committee for the ASEAN-Canada Free Trade Agreement (ACAFTA TNC) via video conference.
...
(Phnom Penh): On 20, 22, and 23 August 2024, at the Ministry of Commerce, His Excellency LONG Kemvichet, Director-General of International Trade and the ACAFTA TNC Lead for Cambodia, led the Cambodian delegation to attend the 9th ACAFTA TNC Meeting The meeting aimed to monitor progress, address pending issues of the relevant working groups, and discuss follow-up work related to the ACAFTA negotiation. These efforts are being undertaken to achieve the planned conclusion of the ACAFTA negotiation by 2025.