លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារសុខភ្នំពេញ បានអនុញ្ញាតជូន លោកស្រី Wendy Diamond នាយកប្រតិបត្តិ និងជាស្ថាបនិកនៃអង្គការទិវាសហគ្រិនស្ត្រី (WEDO) និង #ChooseWOMEN ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការលើកកម្ពស់តួនាទីរបស់ស្តី្រនៅក្នុងសហគ្រិនភាព

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារសុខភ្នំពេញ បានអនុញ្ញាតជូន លោកស្រី Wendy Diamond នាយកប្រតិបត្តិ និងជាស្ថាបនិកនៃអង្គការទិវាសហគ្រិនស្ត្រី (WEDO) និង #ChooseWOMEN ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការលើកកម្ពស់តួនាទីរបស់ស្តី្រនៅក្នុងសហគ្រិនភាព។

នៅក្នុងឱកាសនោះ លោកស្រី Wendy បានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្រ្តី ដែលបានឆ្លៀតឱកាសដ៏មមាញឹកទទួលជួបលោកស្រី និងបានជម្រាបអំពីសាវតា បេសកកម្មចម្បង និងវឌ្ឍនភាពការងាររបស់ WEDO ក្នុងការជួយគាំទ្រស្រី្តនៅប្រទេសជាច្រើននៅក្នុងពិភពលោកនាពេលកន្លងមក។

លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី និងបានបង្ហាញការគាំទ្រក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ ជាពិសេសពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពរបស់សហគ្រិនស្រ្តី តាមរយៈការបណ្តុះបណ្តាលអំពីការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើធុរកិច្ច។

https://s2.moc.gov.kh/mocspace/mocspace_1724658190077.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658190838.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658190670.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658190677.jpg