ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Valeria Csukasi ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្គាយប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Valeria Csukasi ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្គាយប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ ទស្សនៈ ការចែករំលែកបទពិសោធន៍ និងបានរំលេចពីលទ្ធភាពក្នុងការបង្កើតយន្តការច្បាស់លាស់និងផ្លូវការ (ដូចជា MoU) សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី តាមរយៈការរៀបចំវេទិកាផ្គូរផ្គងធុរកិច្ច វេទិកាជំរុញវិនិយោគ និងភ្ជាប់ទំនាក់ទំនងសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

---

(Phnom Penh): On the afternoon of Thursday, 22 August 2024, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, received a courtesy call from Her Excellency VALERIA Csukasi, the newly appointed Ambassador of the Republic of Uruguay to the Kingdom of Cambodia, regarding exploring ways to enhance bilateral trade relations between Cambodia and Uruguay.

During the meeting, both parties exchanged ideas, visions, and experiences, and also explored the feasibility of establishing official and clear mechanisms, such as Memoranda of Understanding (MoUs), to promote bilateral trade and investment. These mechanisms could include business matching events, investment promotion forums, and the exchange of chambers of commerce between the two countries.

https://s2.moc.gov.kh/mocspace/mocspace_1724658527345.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658527059.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658527313.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658527426.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658527520.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658527515.jpg