មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ នៃក្រសួងពាណិជ្ជកម្ម ចូលរួមសហការជាមួយ មន្រ្តីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ធ្វើការត្រួតពិនិត្យ និងវាយតម្លៃគុណភាពផលិតផលគ្រីម (WHIPPING AND TOPPING CREAM)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ព្រះសីហនុ)៖ ដោយមានការស្នើសុំពីតំណាងក្រុមហ៊ុន LEE’S FOOD SERVICE LTD នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តព្រះសីហនុ និងមន្រ្តីនាយកដ្ឋានមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ មន្រ្តីគយនិងរដ្ឋាករ នៃសាខាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានចូលរួមត្រួតពិនិត្យ និងវាយតម្លៃទៅលើគុណភាពផលិតផលគ្រីម (WHIPPING AND TOPPING CREAM) ចំនួន ១ (មួយ) កុងតឺណឺ ដែលមានលេខ MNBU0304795/40’RF ស្ថិតនៅទីលាន CY កំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់ក្រុមហ៊ុន LEE’S FOOD SERVICE LTD ក្នុងនោះក៏មានតំណាងក្រុមហ៊ុន រួមទាំងបុគ្គលិកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក៏ដូចជាតំណាងម្ចាស់ទំនិញផងដែរ។

ជាលទ្ធផលទំនិញទាំងអស់នោះត្រូវបានមន្រ្តីជំនាញពិនិត្យឃើញថាមានអនុលោមភាពតាមបទប្បញ្ញតិ្តបច្ចេកទេស និងបានដកយកសំណាកគំរូមួយចំនួន បញ្ជូនមកធ្វើតេស្តនៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគរកមេរោគចម្លងបន្ថែមផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1724658711730.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658712314.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658711793.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658711884.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658712300.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658711911.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658711994.jpg
https://s2.moc.gov.kh/mocspace/mocspace_1724658711930.jpg