(ហុងកុង ចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christopher Hui Ching-Yu, រដ្ឋមន្រ្តីក្រសួងសេវាហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃរដ្ឋាភិបាលទីក្រុងហុងកុង កំឡុងពេលដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ “ UN-CHINA Pre Summit ” នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងកិច្ចជុំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមួយចំនួនពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងសេវាកម្ម ដែលក្រសួងពាណិជ្ជកម្មបាននឹងកំពុងអនុវត្ត ព្រមទាំងបានពិភាក្សាទៅលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ពាណិជ្ជកម្មឆ្លងព្រំដែន និងពាណិជ្ជកម្មឌីជីថលផងដែរ។
ជាកិច្ចបន្ទាប់ ឯកឧត្តម Christopher Hui Ching-yu បានធ្វើការចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងសេវាផ្នែកហិរញ្ញវត្ថុ ទីផ្សារឌីជីថល សេវាកម្មធនាគារ ក៏ដូចជាការពង្រឹងសមត្ថភាពរបស់មន្រ្តីនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម និង AI ជាដើម។
ក្នុងឱកាសនោះ ភាគីទាំងពីរបានបង្ហាញអំពីគោលបំណងនៃការពង្រឹងកិច្ចសហការមួយចំនួនពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ពាណិជ្ជកម្មឌីជីថល ការកសាងសមត្ថភាព និងជំនាញរបស់មន្រ្តីក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ផងដែរ។ បន្ថែមពីនេះភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចសហការរវាងស្ថាប័នទាំងពីរ នាពេលខាងមុខផងដែរ។
---
(Hong Kong, China): On the morning of Thursday, 22 August 2024, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, had a meeting on the sideline with His Excellency CHRISTOPHER Hui Ching-Yu, Secretary of Financial Services and the Treasury, while attending the "UN-China Pre-Summit" at the Central Government Offices in the Hong Kong Special Administrative Region of the People's Republic of China.
During the meeting, the Secretary of State mentioned the relations and cooperation in trade and services that the Ministry of Commerce has been implementing. The discussion also touched on e-commerce, cross-border trade, and digital trade.
Secretary Christopher Hui Ching-Yu shared insights on financial services, digital marketing, banking services, and enhancing officials' capacity in the era of the industrial revolution and AI.
Both parties expressed their intention to strengthen collaboration in various areas, including e-commerce, digital trade, capacity building, and enhancing officials' skills in the context of the Industrial Revolution for both institutions in the future.