(កែប កំពង់ស្ពឺ ខេត្តពោធិ៍សាត់): នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេត និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ« ក.ប.ប.» ខេត្តកែប កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ បានបន្តចុះអង្កេតទីផ្សារ និងអប់រំផ្សព្វផ្សាយជូនអាជីវករនៅតាមបណ្តាផ្សារ និងផ្ទះលក់ទំនិញមួយចំនួន ក្នុងភូមិសាស្ត្រសំខាន់ៗ នៃខេត្តទាំងបីខាងលើ ក្នុងគោលបំណងដើម្បីធានាឱ្យបាននូវការចរាចរទំនិញ ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់ទំនិញពុំមានអនុលោមភាព ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ រំលោភសិទ្ធិអ្នកប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ព្រមទាំងដើម្បីផ្ដល់ចំណេះដឹងបន្ថែមផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ជូនបងប្អូនអាជីវករក្នុងផ្សារ ក៏ដូចជានៅតាមបានបណ្ដាលផ្ទះលក់ទំនិញទាំងអស់ សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវម្ហូបអាហារដែលមានគុណភាពជូនអ្នកប្រើប្រាស់។
តាមរយៈនៃសកម្មភាពត្រួតពិនិត្យនេះ មន្ត្រីជំនាញបានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពលើទំនិញចម្រុះគ្រប់ប្រភេទ ក្នុងនោះរួមមាន៖ ទឹកដោះគោ តែកញ្ចប់ តំណាប់ បន្លែ ជ្រក់ គ្រឿងសមុទ្រ ម្ហូបអាហារក្រៀម ។ល។ ហើយជាលទ្ធផលពុំមានវត្តមានសារធាតុគីមីហាមឃាត់ឡើយ។