(ហុងកុង, ចិន)៖ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំ “The United Nations Pre-Summit of the Future Dialogue“ សហការរៀបចំដោយអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិន និងក្រសួងសេវាហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃរដ្ឋាភិបាលទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមជាវាគ្មិនក្នុងកម្មវិធីនៃកិច្ចសន្ទនាក្រោមប្រធានបទ “ការពង្រឹងវិស័យឯកជន កិច្ចសម្រួលពាណិជ្ជកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការអភិវឌ្ឍន៍កសិកម្ម ” ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន ក្រុមហ៊ុន សមាគម អង្គការអន្តរជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ជាច្រើនរូបផងដែរ។
---
(Hong Kong, China): On the morning of Thursday, 22 August 2024, in the Hong Kong Special Administrative Region of the People's Republic of China, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, attended "The United Nations Pre-Summit of the Future Dialogue," co-hosted by the Financial Services and the Treasury Bureau (FSTB) and the United Nations in China.
During the meeting, His Excellency the Secretary of State adressed in dialogue under the theme "Empowering private sector growth, facilitating trade, building infrastructure, and fostering agricultural development," with the participation of government leaders from various countries, companies, associations, international organizations, and national and international experts.