លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចនៅតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចចូលទៅកាន់ផ្សារតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល” ក្នុងគោលបំណងសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីជំរុញផលិតផលស្វាយចន្ទីកម្ពុជា ទៅក្នុងវិស័យអាកាសចរណ៍។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីជំនាញនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ (Cambodia Air Catering Service) និងក្រុមហ៊ុនកែច្នៃស្វាយចន្ទីកម្ពុជា។

ជាលទ្ធផល តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ បានបង្ហាញពីការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងលើយន្តការនេះ ក៏ដូចជាជួយជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី។

---

Her Excellency TOR Pila, Secretary of State of the Ministry of Commerce, has attended a meeting on "Sale of Processed Cashew to Airports and Civil Airlines."

...

(Phnom Penh): On the morning of Friday, 23 August 2024, at the State Secretariat of Civil Aviation, Her Excellency TOR Pila, Secretary of State of the Ministry of Commerce, and His Excellency VAN Chanty, Director-General of Air Transport Policy of the Secretariat of State for Civil Aviation, chaired a meeting on "Sale of Processed Cashew to Airports and Civil Airlines" to cooperate with the Secretariat of Civil Aviation to promote Cambodian cashew products in the aviation sector.

This meeting was attended by His Excellency Director-General of the General Directorate of Trade Promotion and officials of the Ministry of Commerce, as well as officials of the State Secretariat of Civil Aviation, representatives of international airports, national and international airlines, Cambodia's air catering service, and Cambodian cashew companies.

As a result, the representatives of international airports, national and international airlines, and Cambodia's air catering service expressed their complete support and collaboration, as well as their commitment to promoting the implementation of the National Cashew Policy.

https://s2.moc.gov.kh/mocspace/mocspace_1724659388349.jpg
https://s2.moc.gov.kh/mocspace/mocspace_1724659388393.jpg
https://s2.moc.gov.kh/mocspace/mocspace_1724659388843.jpg
https://s2.moc.gov.kh/mocspace/mocspace_1724659388714.jpg
https://s2.moc.gov.kh/mocspace/mocspace_1724659388820.jpg
https://s2.moc.gov.kh/mocspace/mocspace_1724659389337.jpg
https://s2.moc.gov.kh/mocspace/mocspace_1724659388804.jpg
https://s2.moc.gov.kh/mocspace/mocspace_1724659388750.jpg
https://s2.moc.gov.kh/mocspace/mocspace_1724659389423.jpg
https://s2.moc.gov.kh/mocspace/mocspace_1724659388782.jpg
https://s2.moc.gov.kh/mocspace/mocspace_1724659389333.jpg