(សិនជិន ចិន)៖ នាថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ "តួនាទីនៃការវិនិយោគ និងសហគ្រាសក្នុងការពន្លឿនដំណើរការការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)" កំឡុងពេលដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចប្រជុំ “The United Nations Pre-Summit of the Future Dialogue“ ដែលមានសមាសភាពអញ្ញើញចូលរួមប្រមាណជាង៥០០រូប នៅទីក្រុងសិនជិន ប្រទេសចិន។
ថ្លៃងក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសារៈសំខាន់លើវិស័យអាទិភាពមួយចំនួន ក្នុងការកសាងសហគមន៍ និងអនាគតរួមគ្នា ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវទិសដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយក្នុងនោះរួមមាន៖ ការជំរុញពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងគុណភាព កសិកម្ម ថាមពល និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជន ជាដើម។
---
(Shenzhen, China): On Saturday, 24 August 2024, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, delivered keynote remarks under the theme "The Role of Investment and Enterprises in Accelerating the Achievement of the Sustainable Development Goals (SDGs)" during His Excellency's participation in "The United Nations Pre-Summit of the Future Dialogue," which was attended by approximately 500 people in Shenzhen City, China.
In his keynote remarks, His Excellency the Secretary of State highlighted several priority areas for efforts aimed at building a community with a shared future to achieve the Sustainable Development Goals (SDGs), including trade promotion, political cooperation, production capacity and quality, agriculture, energy, and people-to-people exchanges.