ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនបេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងនីតិសាស្រ្តភាគនិរតី ព្រមទាំងអាហារូបករណ៍អភិបាលក្រុង ឆុងឈីង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ ចូលជួបសម្ដែងការគួរសម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនបេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងនីតិសាស្រ្តភាគនិរតី (Southwest University of Political Science & Law) ព្រមទាំងបេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍អភិបាលក្រុង ឆុងឈីង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ ចំនួន ៤រូប (ស្រីចំនួន ៣រូប) ចូលជួបសម្ដែងការគួរសម មុនទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទទួលបានអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ឱ្យយកចិត្តទុកដាក់ ខិតខំរៀនសូត្រឱ្យពូកែ យកនូវចំណេះដឹង បទពិសោធន៍ថ្មីៗ និងជំនាញទៅតាមមុខជំនាញនីមួយៗដែលបានរៀន ដើម្បីត្រឡប់មកចូលរួមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ នៅពេលបញ្ចប់ការសិក្សាដោយជោគជ័យ។

---

His Excellency Mr. KEM Sithan, Permanent Secretary of State of the Ministry of Commerce, received a courtesy call from awardees of the Principal of the Southwest University of Political Science and Law and the Mayor of Chongqing for the academic years 2024 to 2026.

...

(Phnom Penh): On the morning of Tuesday, 27 August 2024, at the Ministry of Commerce, His Excellency Mr. KEM Sithan, Permanent Secretary of State of the Ministry of Commerce, received a courtesy call from the 4 (3 female) awardees of the Principal of the Southwest University of Political Science and Law and the Mayor of Chongqing for the academic years 2024 to 2026. The purpose of the visit was to seek advice and gain an understanding of the achievements of the Ministry of Commerce in the first semester of 2024.

His Excellency also gave recommendations to all the scholarship awardees to focus on studying diligently in order to gain new knowledge, experience, and skills in their fields. He encouraged them to bring back what they have gained to contribute to the development of our nation after graduation.

https://s2.moc.gov.kh/mocspace/mocspace_1724834003368.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834003720.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834003465.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834003427.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834003495.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834003431.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834003590.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834003619.jpg