លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) អញ្ជើញដឹកនាំកិច្ចប្រជុំ នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរស្ថាប័ននេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារអន្តរស្ថាប័ននេះ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ៣ សំខាន់ រួមមាន៖ ១). ប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពនៃប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារ ក.ត.គ.ដ. ២). ការអនុម័តជាគោលការណ៍លើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ៣). កិច្ចពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាលទ្ធផល កិច្ចប្រជុំក្រុមការងារអន្តរស្ថាប័ន បានអនុម័តជាគោលការណ៍លើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិនេះ។

---

Her Excellency CHAM Nimul, Minister of Commerce, presided over the Inter-Ministerial Working Group for monitoring and evaluating the implementation of the National Cassava Policy 2020-2025.

...

(Phnom Penh): On the morning of Tuesday, August 27, 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and Chair of the Inter-Ministerial Working Group for monitoring and evaluating the implementation of the National Cassava Policy 2020-2025, presided over the meeting, attended by Excellencies vice-chairs and members of the working group.

The meeting was the following objectives:

1). Announce the decision of the working group composition.

2). Adopt the draft progress report on the implementation of the National Cassava Policy 2020-2025. 3). Discuss the effective implementation of the National Cassava Policy 2020-2025.

The meeting concluded with the endorsement of the progress report on the implementation of the National Cassava Policy 2020-2025.

https://s2.moc.gov.kh/mocspace/mocspace_1724834123159.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123041.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123020.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123186.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123149.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123131.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123145.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834122977.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123045.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123053.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123120.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123218.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123141.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123163.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123274.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123087.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123205.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834123349.jpg