ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថានៅក្នុងកម្មវិធី “សន្និសិទប្រចាំឆ្នាំលើកទី៤ នៃអង្គការសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិចិនទាជីវ” ដែលមានអ្នកចូលរួមប្រមាណជាង ៧០០រូប សុទ្ធសឹងជាប្រធានសម្ព័ន្ធសមាគមចិនទាជីវ ប្រធាន-អនុប្រធានសមាគមចិនទាជីវ និងអ្នកវិនិយោគិនចិនទាជីវ មកពីខេត្ត-ក្រុងនៅប្រទេសចិន និងមកពីជាង ៣០ប្រទេសផ្សេងៗគ្នា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សិនជិន ចិន)៖ នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងសិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថានៅក្នុងកម្មវិធី “សន្និសិទប្រចាំឆ្នាំលើកទី៤ នៃអង្គការសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិចិនទាជីវ” ដែលមានអ្នកចូលរួមប្រមាណជាង ៧០០រូប សុទ្ធសឹងជាប្រធានសម្ព័ន្ធសមាគមចិនទាជីវ ប្រធាន-អនុប្រធានសមាគមចិនទាជីវ និងអ្នកវិនិយោគិនចិនទាជីវ មកពីខេត្ត-ក្រុងនៅប្រទេសចិន និងមកពីជាង ៣០ប្រទេសផ្សេងៗគ្នា។

ថ្លៃងក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានផ្តោតសំខាន់លើសន្តិភាព ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការដែលបានវិវឌ្ឍន៍ទៅជាទំនាក់ទំនងមិត្តភាពរឹងមាំដូចដែកថែប ព្រមទាំងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ ត្បូងពេជ្រកម្ពុជា-ចិន” ដែលមានគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញការវិនិយោគពីចិនមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

---

(Shenzhen, China): On Friday, 23 August 2024, in Shenzhen City, people's Republic of China, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, addressed key remarks at "The Fourth Annual Conference of Teochew International Economic Cooperation Organization" with the participation of around 700 people, most of whom are the Presidents and Chairmen of Teochew Associations, Vice Presidents of the Teochew Association, investors from provinces and cities in China, and from more than 30 different countries.

In his keynote remarks, His Excellency Secretary of State emphasized the peace, political stability, and economic growth in Cambodia and also highlighted the Strategic Partnership of Cooperation, which has evolved into an Ironclad Friendship, and the "Diamond Hexagon" cooperation framework between Cambodia and China, which aims to promote bilateral trade and attract more Chinese investment to Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1724834216452.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834216440.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834216312.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834216401.jpg