ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចារបស់ភាគីកម្ពុជាសម្រាប់ចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ជំនាន់៣.០) ជុំទី៩

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចារបស់ភាគីកម្ពុជាសម្រាប់ចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ជំនាន់៣.០) ជុំទី៩។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការចរចារបស់ក្រុមការងារពាក់ព័ន្ធ និងដើម្បីផ្លាស់ប្ដូរយោបល់ ក៏ដូចជាផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន សម្រាប់ក្រុមការងារត្រៀមខ្លួនឱ្យបានល្អសម្រាប់កិច្ចប្រជុំចរចាជុំទី៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។

---

(Phnom Penh): On the afternoon of Tuesday, 27 August 2024, at the Ministry of Commerce, His Excellency TITH Rithipol, Undersecretary of State of the Ministry of Commerce and the Special ACFTA-SJC Lead for Cambodia, chaired a preparatory meeting for the 9th Round of ASEAN-China Free Trade Area (ACFTA 3.0) Upgrade Negotiations.

The meeting was conducted to monitor the progress of the negotiations of the relevant working groups, as well as to exchange views and provide guidance to the working groups for the 9th Round of ACFTA 3.0 Upgrade Negotiations, which will be held from August 30 to September 3, 2024, in Bangkok, Thailand.

https://s2.moc.gov.kh/mocspace/mocspace_1724834336288.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834336214.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834336082.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834336104.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834336257.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834336182.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834336318.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834336218.jpg