(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រីសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការអបអរសាទរដល់ក្រុមនិស្សិតជ័យលាភី និងបានចែករំលែកពីគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការងារធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មពាណិជ្ជកម្មទៅក្នុងតំបន់ និងសកលផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ និងក្រេបយកចំណេះវិជ្ជា ជំនាញ ព្រមទាំងបទពិសោធន៍ថ្មីៗ ក៏ដូចជារក្សាទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយរដ្ឋាភិបាល និងប្រជាជនហុងគ្រី រួមទាំជាមួយជាតិសាសន៍ដទៃទៀតផងដែរ។
---
(Phnom Penh): On the afternoon of Tuesday, 27 August 2024, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, received a courtesy call from the Hungarian Government Scholarship students for the 2024-2025 intake.
On that occasion, Her Excellency Secretary of State congratulated the selected awardees and also shared the strategic policy of the Royal Government of the 7th legislature under the wise leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and the Ministry's efforts in economic diversification and trade integration in the region and global.
Her Excellency the Secretary of State also encouraged all the scholarship awardees to study hard, acquire new knowledge, skills and experiences, as well as maintain good relations and cooperation with the government, people of Hungary, and other nationalities.